កម្មវិធីសប្បុរសធម៌សង្គម របស់ក្រុមហ៊ុន HGB GROUP CO., LTD.

2016-08-17

 កាលពីថ្ងៃទី 17 ខែសីហា ឆ្នាំ 2016 ក្រុមហ៊ុន HGB Group បាន​ប្រារព្ធ​កម្មវិធី សប្បុរស​ធម៌​សង្គម ដែល​មាន​ទីតាំង នៅអគារ​លេខ 379 ផ្លូវ សហព័ន្ធរុស្សី សង្កាត់ កាកាប ខណ្ឌ ពោធ៍សែនជ័យ ក្រុងភ្នំពេញ។

កម្មវិធី​សប្បុរសធម៌​នេះ​ មានគោល​បំណង​ជួយដល់​អ្នកខ្វះខាត ដែលក្នុងនោះ ក្រុមហ៊ុនបានចែកជូន អង្ករទៅឲ ក្រុម​គ្រួសារ​ដែល​ខ្វះខាត​ចំនួន 950 គ្រូសារ និងថវិកាចំនួន ២មឺុនរៀល ដែលក្នុងមួយគ្រួសារ ទទួលបានអង្ករមួយបេ ស្មើរនឹង 25 គីឡូក្រាម។

នេះ​ជា​ឆ្នាំ​ទី​ 3​ ហើយ​ដែល​ក្រុមហ៊ុន​ HGB​ ប្រារព្ធ​ធ្វើ​កម្មវិធី​សប្បុ​សរ​ធម៌​នេះ​។​ សំរាប់​ឆ្នាំ​ទី​ 1​ យើង​បាន​ចែក​ជូនអំណោយ​ជា​អង្ករ​ដល់​ក្រុម​គ្រួសារ​ចំនួន​ 400​ គ្រួសារ​ និង​ ឆ្នាំ​ទី​ 2​ យើង​ក៏​បាន​ចែក​ជូនអំណោយ​ជា​អង្ករ​ដល់​ក្រុម​គ្រួសារ​ចំនួន​ 400​ គ្រួសារ​ដូច​គ្នា​។​ ហើយ​ក្រុមហ៊ុន​ក៏​មាន​គំរោង​ធ្វើ​កម្មវិធី​នេះ​ នូវ​ឆ្នាំ​បន្ទាប់​ទៀត​ដែរ​ ហើយ​និង​កំពុង​មាន​គំរោង​ធ្វើ​កម្មវិធី​សប្បុរសធម៌​ផ្សេង​ទៀត​ដើម្បី​ជួយ​ ដល់​សង្គម​ផង​ដែរ​។​

​ក្រុមហ៊ុន​ HGB​ Group​ ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ នាំ​ចូល​ផ្តាច់មុខ​នូវ​ម៉ាក់​សញ្ញា​ល្បីៗ​បំផុត​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ ​មក​កាន់​ប្រទេស​កម្ពុជា​ ដែល​ក្នុង​នោះ​គឺ​មាន​វិស័យ​យានយន្ត​ដែល​មាន​ដូច​ជា​រថយន្ត​ដ៏​ទំនើប​បំផុត​ ម៉ាក​ Rolls-Royce​ ,​ រថយន្ត​ Bentley,​ រថយន្ត​ Mazda,​ រថយន្ត​ KIA,​ សំរាប់​ម៉ូតូ​ធំ​ដែល​កំពុង​ពេញ​និយម​គឺ​ ម៉ាក់ ​Harley​ Davidson​ និង​ Kawasaki​ ។​ ចំពោះ​វិស័យ​ចំណី​អារ​ហារ​ និង​ភេ​ស​ជ្ជះ​ មាន​ដូច​ជា​ ភោជនីយដ្ឋាន​បែប​ជប៉ុន​ AJISEN​ RAMEN,​ ស្រា​បៀ​ PAULANER,​ និង​ទឹក​បរិ​សុ​ទ្ឋ​ GEROLSTEINER​ ។​

ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ គឺ​ទទួល​បាន​ពី​ភាព​ទុកចិត្ត​ផ្ទាល់​របស់​អតិ​ជន​ និង​ដោយសារ​តែ​ក្រុមហ៊ុន​ យល់​ច្បាស់​អំពី​តម្រូវការ​របស់​អតិ​ជន​នា​សម័យ​សំនើ​ប​នេះ​ផង​ដែរ​ ដូច្នេះ​បានជា​ក្រុ​ហ៊ុន​ HGB​ នាំ​ចូល​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ស្តង់ដារ​អន្តរជាតិ​ជាមួយនឹង​ម​ បច្ចេកវិទ្យា​ និង​ភាព​ទំនើប​ទាន់សម័យ​ឈានមុខ​គេ​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​។​ ក្រៅពី​ការ​ផ្តល់​នូវ​ផលិត​ ផល​ដ៏​សាក​សម​បំផុត​សំរាប់​អតិ​ជន​ ក្រុមហ៊ុន​ក៏​មាន​សេវាកម្ម​ជួសជុល​ដ៏​រហ័ស​ទាន់ចិត្ត​ ប្រកបដោយ​គុណ​នឹង​ស្តង់ដា​ ព្រម​ជាមួយនឹង​គ្រឿងបន្លាស់​គ្រប់គ្រាន់​សំរាប់​អតិ​ជន​ផង​ដែរ​។​ តំណាង​ឲ​ក្រុមហ៊ុន​ HGB​ Group​ សូម​ថ្លែង​អំណរ​អគុណ​យ៉ាង​ជ្រាលជ្រៅ​ ដល់​អតិ​ជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​នូវ​រាល់​ផលិតផល​ និង​សេវា​ម្ម​ផ្សេងៗ​របស់​ក្រុមហ៊ុន​ HGB​ Group​។​

កម្មវិធីសប្បុរសធម៌សង្គម របស់ក្រុមហ៊ុន HGB GROUP CO., LTD. កម្មវិធីសប្បុរសធម៌សង្គម របស់ក្រុមហ៊ុន HGB GROUP CO., LTD.