កម្មវិធីសម្ភោធរថយន្ត​ MAZDA​ CX3​ ស៊េរី​ថី្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា

2016-10-30

​នៅ​ថ្ងៃ​ទី​ 30​ ខែតុលា​ ឆ្នាំ​ 2016​ នេះ​ ក្រុមហ៊ុន​ HGB​ Auto​ Co,​ Ltd​  ដែល​ជា​តំណាង​ចែកចាយ​ផ្ដាច់មុខ​រថយន្ត​ Mazda​ នៅ​ក្នុង​ ទីផ្សារ​ប្រទេស​កម្ពុជា​ និង​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​បាន​ទទួល​សិទ្ធិ​ស្របច្បាប់​ Mazda​ Motor​ Corporation​ ប្រទេស​ជប៉ុន​ បាន​បើក​សម្ពោធ​ និង​បង្ហាញ​ចេញ​នូវ​រថយន្ត​ម៉ាក​ Mazda​ CX3​ ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​ នឹង​តំរូវការ​របស់​អតិថិជន​ ដែល​និយម​ចូល​ចិត្ត​ប្រើប្រាស់​រថយន្ត​ថ្មី​ ក៏​ដូច​ជា​ចូលរួម​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​កំណើន​ទីផ្សារ​ យាន្ត​យន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អោយ​កាន់តែ​មាន​ភាព​រីក​ចំរើន​ខ្លាំង​ថែម​ទៀត​ ដោយ​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទី​ស្នាក់​ ការ​តាំង​បង្ហាញ​រថយន្ត​ Mazda​ ផ្លូវ​មុនី​វង្ស​។​ 
 
​អ្នក​នាង​ អ៊ុ​ន​ កញ្ញា​ ដែល​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​ HGB​ Auto​ Co,​ Ltd​  បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ចាប់តាំងពី​ឆ្នាំ​ 2013​ មក​ ក្រុមហ៊ុន​ HGB​ Auto​ Co,.​ Ltd​ បាន​ធ្វើការ​នាំ​ចូល​នូវ​រថយន្ត​ Mazda​ ជា​ច្រើន​ប្រភេទ​ និង​ជា​បន្តបន្ទាប់​ទៅ​តាម​តម្រូវការ​ទីផ្សារ​ និង​ការ​ប្រើប្រាស់​របស់​អតិថិជន​ នៅ​ក្នុង​នោះ​រួម​មាន​ដូច​ជា​៖​ Mazda​ Pick​ Up​ Model​ BT-50,​ Mazda​ CX-5​ និង​Mazda​ CX-9​ (​ជា​ច្រើន​ប្រភេទ​ SUV​ មាន​ ៥​កៅអី​ និង​ ៧​កៅអី​)​ Mazda​ 6,​ Mazda​ 3,​ Mazda​ 2​ ជា​ប្រភេទ​ Sedan​ និង​ Mazda​ MX-5​ ជា​ប្រភេទ​រថយន្ត​ស្ព័​រដែ​ល​ មាន​រូបរាង​ដ៏​ស្រស់​ស្អាត​ និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​របស់​ Mazda​ ។​ 
 
​ថ្ងៃនេះ​ ក្រុមហ៊ុន​ HGB​ និង​ Mazda​ ជប៉ុន​មាន​កិ​តិ្ត​យស​ សូម​ណែនាំ​នូវ​រថយន្ត​ថ្មី​មួយ​ប្រភេទ​ទៀត​គឺ​រថយន្ត​ Mazda​ CX-3​  ដែល​ជា​រថយន្ត​ប្រភេទ​ SUV​ របស់​ក្រុមហ៊ុន​ Mazda​ ដែល​ជា​ម៉ូ​ឌែ​ល​ថ្មី​ ដែល​បាន​ដាក់​លក់​ ដាច់​ជាងគេ​បន្ទាប់​ពី​ការ​បង្ហាញ​ ចេញ​កាលពី​ពេល​ថ្មីៗ​នេះ​។​
 
​អ្នក​នាង​បាន​បន្ត​ថា​ Mazda​ បាន​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន​ដោយ​ធ្វើការ​ផ្ដល់​នូវ​យុត្តិសាស្ត្រ​ “Zoom-Zoom”​ ជា​រថយន្ត​ដែល​ បើកបរ​ដោយ​អារម្មណ៍​រីករាយ​នៅ​ក្នុង​គោលបំណង​ដើម្បី​សម្រេច​បាន​គោលដៅ​នេះ​ Mazda​ បាន​បង្កើត​ សំណុំ​នៃ​បច្ចេកវិទ្យា​ ច្នៃប្រឌិត​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដែល​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ក្នុង​ការ​បើកបរ​ និង​មាន​ ផា​សុខភាព​ដែល​យើង​ ហៅ​ថា​ជា​បច្ចេក​ វិទ្យា​ SKYACTIV​ ដែល​បាន​បំពាក់​ជា​មួយ​រថយន្ត​ Mazda​ ដូច​ជា​៖​ Mazda​ MX-5,​ Mazda​ 2,​ Mazda​ 3,​ Mazda​ 6,​ Mazda​ CX-5,​ Mazda​ CX-9​ &​ Mazda​ CX-3​ ។​ បច្ចេកវិទ្យា​របស់​ SKYACTIVE​ ត្រូវ​បាន​ទទួល​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ក្នុង​ការ​វាយលុក​ ចូល​ក្នុង​ទីផ្សារ​នៃ​វិ​ស៏​យ​រថយន្ត​ ដែល​ត្រូវ​បាន​ទទួល​ការ​កោតសរសើរ​ចំពោះ​ភាព​រហ័ស​ទាន់ចិត្ត​ជាមួយនឹង​ការ​បើករថយន្ត​ ប្រកបដោយ​ផា​សុខភាព​ និង​ចំណាយ​សាំង​តិច​បំផុត​។​
 
​សូម​ជំរាប​ថា​ ការ​កើនឡើង​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ស្ថានភាព​សង្គម​របស់​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ​ គឺ​ប្រជាជន​មួយ​ចំនួន​ ធំ​មើលទៅ​លើ​រថយន្ត​ដែល​មានគុណ​ភាព​ ដែល​ជា​ហេតុផល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ HGB​ Auto​ នាំ​យក​រថយន្ត​ម៉ាក​ Mazda​ CX3​ ម៉ូ​ដែល​ចុង​ក្រោយ​នេះ​ ពី​ប្រទេស​ជប៉ុន​មក​កាន់​កម្ពុជា​ ។​

កម្មវិធីសម្ភោធរថយន្ត​ MAZDA​ CX3​ ស៊េរី​ថី្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កម្មវិធីសម្ភោធរថយន្ត​ MAZDA​ CX3​ ស៊េរី​ថី្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា