New CX-5 2018 Launching (28 April 2017)

2017-04-28

រថយន្តជំនាន់ថ្មី Mazda CX-5 ឆ្នាំ2018 ត្រូវបាននាំចូលផ្តាច់មុខ និងដាក់សម្ពោធជាផ្លូវការដោយក្រុមហ៊ុន HGB Group Co., Ltd. នៅកន្លែងដាក់តាំងបង្ហាញរថយន្តរបស់ Mazda សាខាពោធិ៍ចិនតុងនៅលើមហាវិថីសហព័ន្ធរុស្សី ដែលមានការចូលរួមពីគណៈគ្រប់គ្រងកិត្តិយសរបស់ HGB Group ក្នុងនិងក្រៅប្រទេស និងភ្ញៀវកិត្តិយសជាច្រើននាក់ រួមទាំងអ្នកសារព័ត៌មានមកពីស្ថាប័នជាច្រើន។                       
 
នៅក្នុងពិធីសម្ពោធដ៏អស្ចារ្យនេះ លោក Graeme Newport អគ្គនាយករង នៃ HGB Group បានមានប្រសាសន៍ថា «លោកពិតជារីករាយ ដែល HBG Group មានឱកាសបាននាំមកនូវរថយន្តប្រណិត ដែលជាផលិតផលរបស់ប្រទេសជប៉ុន ជាប្រភេទរថយន្តមានគុណភាពខ្ពស់ និងមានកេរិ៍្តឈ្មោះល្បីល្បាញលើពិភពលោកជាយូរមកហើយ និងបំពាក់ដោយបច្ចេកវិទ្យា Sky Activ ផ្តល់នូវថាមពលខ្លាំង សន្សំសំចៃប្រេង និងបន្ថយការបញ្ចេញផ្សែងពុលជូនដល់លោកអ្នកជាអតិថិជនកម្ពុជា ងាយស្រួលប្រើប្រាស់ប្រកបដោយផាសុកភាព និងសុវត្ថិភាព»។

ជាមួយគ្នានេះ លោកស្រី អ៊ុន កញ្ញា ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន HGB Auto Co., Ltd. ក៏បានមានប្រសាសន៍ថា «Mazda CX-5 ស៊េរីថ្មី ឆ្នាំ2018 ដែលទើបនឹងផ្លាស់ប្តូររូបរាងកាន់តែទាន់សម័យ រួមជាមួយការបំពាក់នូវបច្ចេកវិទ្យាថ្មីជាច្រើនដូចជា G-Victoring Control ដែលផ្តល់នូវលំនឹងក្នុងការបើកបរ និងកាត់បន្ថយពុលឡាន និងលក្ខណៈពិសេសផ្សេងៗទៀត ដែលរចនាឡើងដោយភាពឥតខ្ចោះផ្តល់នូវភាពសប្បាយរីករាយ ទាន់សម័យ និងកាន់តែមានសុវត្ថិភាពក្នុងការបើកបរ»។

ពិធីសម្ពោធនេះ ត្រូវបានបញ្ចប់ដោយការគាំទ្រយ៉ាងមុតមាំពីអតិថិជន ដែលធ្លាប់មានបទពិសោធន៍ប្រើប្រាស់រថយន្ត Mazda ពីមុនមក និងភ្ញៀវកិត្តិយសជាច្រើនដែលបានចូលរួមកម្មវិធីនេះ ហើយក៏នៅតែបន្តទទួលយកបទពិសោធន៍ថ្មីរបស់រថយន្តស៊េរីថ្មី Mazda CX-5 ឆ្នាំ2018 ដែលផ្តល់ជូននូវសេវាកម្មលក់យ៉ាងល្អប្រសើរអស់រយៈពេល4ឆ្នាំមកហើយ។

New CX-5 2018 Launching (28 April 2017) New CX-5 2018 Launching (28 April 2017)